នៅពេលធ្វើតេស្ត ឬប្រឡងបានទទួលជោគជ័យគ្រប់មុខវិជ្ជា មគ្គទេសក៍ត្រូវចាប់ផ្តើមចុះឈ្មោះ ដោយបំពេញនូវព័ត៌មានផ្ទាល់ខ្លួន។
ការចូលរៀនវគ្គវិក្រឹត្យការរបស់ មគ្គទេសក៏ទេសចរណ៍អាចប្រព្រឹត្តទៅគ្រប់ទីកន្លែង ដោយគ្រាន់តែប្រើកុំព្យូទ័រឬទូរស័ព្ទស្មាតភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធើណេតជាការស្រេច។ ជាដំបូងមគ្គទេសក៏អាចបើកយកមេរៀនទៅតាមមុខវិជ្ជានីមួយៗមកសិក្សាដោយខ្លួនឯង។ មុខវិជ្ជាទាំងអស់មានចំនួន៨ ដែលក្នុងមុខវិជ្ជានីមួយមានសំណួរ-ចម្លើយចំនួន៥០។
ក្រោយពីសិក្សាតាមមុខវិជ្ជានីមួយចប់ មគ្គទេសក៏ទេសចរណ៍អាចចាប់ផ្តើមការធ្វើតេស្ត ឬប្រឡង។ វិញ្ញាសាប្រឡងសម្រាប់មគ្គទេសក៍ម្នាក់ៗមិនដូចគ្នាទេ។ វិញ្ញាសា ១ មានសំណួរចំនួន២០ (ស្មើនឹង២០ ពិន្ទុ សរុប) ដែលមគ្គទេសក៍ត្រូវជ្រើសរើសយក ចម្លើយ១ដែលត្រូវ (ក្នុង ចម្លើយ ២ ឬ៣)។ លទ្ធផលជាប់ ចាប់ពីពិន្ទុ ១១ (ស្មើនឹង ៥៥%) ឡើងទៅ។ ការធ្វើតេស្ត ឬប្រឡងលើកទី១ មិនទទួលបានជោគជ័យ មគ្គទេសក៍អាច ព្យាយាមលើកទី២ ឬទី៣ជាបន្តទៀតបាន ឬត្រូវបកទៅសិក្សាក្នុងមេរៀនសាឡើងវិញ។
- ការទទួលវិញ្ញាបនបត្រ “វិក្រឹត្យការមគ្គទេសក៏ទេសចរណ៍”
ក្រោយប្រឡងជាប់ មគ្គទេសក៍នឹងទទួលបានវិញ្ញាបនបត្រ “វិក្រឹត្យការមគ្គទេសក៏ទេសចរណ៍”។